Barcamp Kampot 2017

Barcamp Kampot 2017

By BarCamp Cambodia

Date and time

June 17, 2017 · 7am - June 18, 2017 · 11:30am GMT+7

Location

Regional Polytechnic Institute Techo Sen Kampot

Kipling Ln Krong Kampot, Kampot Province Cambodia

Description

“បារខែមកំពត ២០១៧” ជាសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ដែលមាន​គោលបំណងចែករំលែក​ចំណេះដឹង​ ដល់យុវជន និង​សហគ្រិន ​នៅ​ខេត្ត​កំពត អំពី​ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់​ការសិក្សា ការងារ និង​ទំនាក់ទំនង ព្រមទាំងចំណេះដឹង​អំពី ការចាប់ផ្ដើម​ជំនួញ ដូចជា​ ការជ្រើស​គំនិត​អាជីវកម្ម ការ​ស្វែងយល់​ពី​ការបង្កើត​គំរូ​អាជីវកម្ម ស្វែងយល់​អំពី​អតិថិជន ការ​ផលិត​ផលិតផល ​និង​សេវាកម្ម ផ្សព្វផ្សាយនិម្មិត្ត​សញ្ញា​អាជីវកម្ម ​ទីផ្សារ និងការ​រៀបចំគម្រោងចំណាយ​​ចាប់ផ្ដើម​អាជីវកម្ម ជាដើម។ល។

នេះ​ជា​ឱកាស​របស់​យុវជន​ខេត្ត​កំពត ជួបជាមួយ វាគ្មិន និង សហគ្រិនវ័យក្មេង ចែករំលែកបទពិសោធន៍ និង​បង្កើន​ទំនាក់ទំនង។


ព្រឹត្តិការណ៍នេះ នឹង​មាន​វាគ្មិន​ប្រមាណ ២០ នាក់ មកពី​រាជធានីភ្នំពេញ និង ខេត្តកំពត ចូលរួម​ធ្វើ​បទបង្ហាញ​ដល់​អ្នកចូលរួម និង​មានការ​ដាក់​បង្ហាញ​ផលិតផល និង​សេវាកម្ម របស់ សហគ្រិនវ័យក្មេងផងដែរ។ កម្មវិធី “សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ” នឹង​ធ្វើឡើង​នៅ ថ្ងៃទី ១៧ – ១៨ ខែ មិថុនា ២០១៧ នៅ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ ​តេ​ជោ​សែន​កំពត ចាប់ពីម៉ោង ៧ កន្លះព្រឹក ដល់ ម៉ោង ៥ល្ងាច។

ទីកន្លែង និង កាលបរិច្ឆេទ


  • កាលបរិច្ឆេទ៖ ថ្ងៃទី ១៧-១៨ ខែ មិថុនា ឆ្នាំ ២០១៧

  • ពេលវេលា ៖ ម៉ោង ៧:៣០ ព្រឹក ដល់ ៥:០០ ល្ងាច

  • ទីកន្លែងកម្មវិធី៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ ​តេ​ជោ​សែន​កំពត (MAP)

  • ចុះឈ្មោះចូលរួម ៖ https://barcampkp17.eventbrite.com


ព័ត៌មានលម្អិត

  • លេខទូរស័ព្ទ៖ ០១០ ៣០ ៧៥ ៧៥

  • អ៊ីម៉ែល៖ info@barcampcambodia.org

Official Social Media Hash-Tag: ‎#BarcampKampot #BarcampCambodia

ចូលរួមដោយសេរី ឥតគិតថ្លៃ


អ្វីទៅជា​បារខែម?

បារខែម (BarCamp) គឺជាឈ្មោះកម្មវិធីដែលបង្កើត ឡើងលើកដំបូងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៥ ក្នុង គោលបំណងប្រមូល ផ្ដុំអ្នកជំនាញខាងបច្ចេកវិទ្យា ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក តាមទម្រង់ថ្មីមួយ ដែលអាចចែករំលែកនូវអ្វី ដែលខ្លូន ចង់ចែករំលកទៅកាន់មនុស្ស ដែលចាប់អារម្មណ៍ ប្រធានបទនោះ។ ទម្រង់មួយនេះ ត្រូវបានអ្នកចូលរួម យកទៅបង្កើតតាមតំបន់ មូលដ្ឋានរបស់គេ ហើយព្រឹត្តិការណ៍នេះបានរីកសាយ ទូទាំងពិភពលោក ព្រឹត្តិការណ៍នេះបាន រៀបចំឡើងនៅតាមបណ្ដាទីក្រុងជាង ៤៥០ទីក្រុងលើពិភពលោក។បារខែម ក្នុងប្រទេសកម្ពុជា បានពង្រីកកម្មវិធីនេះ នៅតាមបណ្ដាខេត្តមួយចំនួនទៀតរួមមាន៖ រតនគីរី បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្ទឹងត្រែង កំពត ព្រះសីហនុ តាកែវ ក្រុងភ្នំពេញ រួចមកហើយ ។ តាមរយៈព្រឹត្តិការណ៍ បាខែមកម្ពុជា យើងបានចែករំលែកចំណេះ ដឹងជាច្រើន ទាក់ទងនឹង បច្ចេកវិទ្យាអ៊ីនធឺណិត វែបសាយ បច្ចេកវិទ្យាទូរស័ព្ទ បច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយសង្គម សហគ្រិនភាព អាជីពការងារ និងជំនួញ។

Organized by

BarCamp Cambodia is a series of Tech & Startup event happening 2 days in city and provinces. The event will bring and gathers together startup founders, mentors & trainers, tech professional, creative designers, video & photographers, educators and students in the cities in Cambodia for the open exchange of knowledge, skills, and experiences related to Tech, Biz Startup, Creative, Entrepreneurship and Career Development.

Sales Ended